Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក សៅ សារឿន នាំយកថវិកាគោលនយោបាយ របស់សម្តេចតេជោ ប្រគល់ជូនគ្រួសារសព ឧត្តមសេនីយ៍ត្រី សាយ សារ៉ុន

26-04-2016 11:12

(តាកែវ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ឧត្តមសេនីយ៍ឯក សៅ សារឿន ក្នុងនាមជាគណៈកម្មការរៀបចំ បុណ្យសពថ្នាក់ ឧត្តមសេនីយ៍ កងយោធពលខេមរភូមិន្ទ បាននាំយកថវិកាគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី សាយ សារ៉ុន អតីតមេបញ្ជាការ តបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានទទួលមរណភាពកន្លងទៅនេះ។

ថវិកាគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី សាយ សារ៉ុន មានចំនួន ៤០លានរៀល៕