Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់

25-04-2016 17:33

(ភ្នំពេញ)៖ កម្លាំងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់ គឺដាវសាំម៉ូរ៉ៃ នៅយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ត្រង់ចំណុចផ្លូវ២២៨ កែងផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ បន្ទាប់ពីជនសង្ស័យខាងលើ បានជិះដេញកាប់ជនរងគ្រោះ២ម៉ូតូទៀត ក៏ប៉ុន្ដែដោយសារ ជនរងគ្រោះភ័យពេកបាន ជិះម៉ូតូរត់បាត់ពីកន្លែងកើតហេតុ។

ជនសង្ស័យ២នាក់ ទី១ឈ្មោះ គឺម ហេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាដក សា្នក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ(អ្នកបើកម៉ូតូ) ទី២ឈ្មោះ ហង្ស បញ្ញា ហៅស្មិត អាយុ១៩ឆ្នាំ មុខរបរសន្ដិសុខហាងម្កុដពេជ្យ ស្នាក់នៅផ្ទះលេខ៣៤E២ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា(អ្នកកាន់ដាវ)។ ក្រោយពេលឃាត់ខ្លួន កម្លាំងអាវុធហត្ថប្រមូលបាន ដាវសាំម៉ូរ៉ៃ១ដើម ម៉ូតូ១គ្រឿង ម៉ាកC១១០ ពាក់ស្លាកលេខភ្នំពេញ 1BJ-3175។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕