Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តសាុំយ៉ុង បុក២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នា បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធរបួសធ្ងន់ នៅស្រុកទឹកឈូ

24-04-2016 21:36

(កំពត)៖ ប្តីបានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តម៉ាកសាុំយ៉ុង១គ្រឿង បើកបុកទាំងកំរោល ពីក្រោយនៅវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ លើកំណាត់ផ្លូវចូលរោងចក្រសុីម៉ងត៍ ស្ថិតក្នងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់អង្គភាព fresh news ថា៖ ជនរងគ្រោះជាប្តី ដែលបានស្លាប់ ឈ្មោះ ជាង សៃយ័ន អាយុ៤៣ឆ្នាំ ឯប្រពន្ធរបួសធ្ងន់ មានទីលំនៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីដដែលបន្តថា រថយន្តបង្កក្រោយហេតុការណ៍ បានបើករត់គេចបាត់ បច្ចុប្បន្មកម្លាំងនគរបាល បាននិងកំពុងសហការគ្នាតាមស្រាវជ្រាវស្វែងរក៕