Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លាស់ប្ដូរប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី, លោក ម៉ៅ ចំរើន ត្រូវបានដំឡើងជាអនុប្រធានមន្ទីរពិសោធន៍ជាតិសំណង់, ដាក់លោក លឹម ចាន់សូភី ជំនួស

03-01-2022 20:28

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសមួយ ផ្លាស់ប្ដូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី។

តាមប្រកាសនេះ បានឲ្យដឹងថា លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តមណ្ឌលគិរីចាស់ ត្រូវបានដំឡើងឋានៈទៅជាអនុប្រធានមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក លឹម ចាន់សូភី ដែលបានទទួលភារកិច្ចថ្មី។

ចំណែកឯ លោក លឹម ចាន់សូភី ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តមណ្ឌលគិរី ជំនួសលោកម៉ៅ ចំរើន។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕