កញ្ញា ធី សុវណ្ណថា បានចាប់ផ្តើមធ្វើសន្និសីទកាសែត ជុំវិញដំណើរការប្តឹងលោក កឹម សុខា នៅសណ្ឋាគារសាន់វ៉េ
23-04-2016 14:00
(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា បានចាប់ផ្តើមធ្វើសន្និសីទកាសែតមួយ នៅសណ្ឋាគាសាន់វ៉េ នាម៉ោង២៖០០រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងដំណើរការនៃការប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។
សូមជំរាបថា កន្លងទៅ កញ្ញា ធី សុវណ្ណថា បានចោទថា ម្ចាស់សំឡេងខ្សែអាត់ដែលគេជឿថាជា លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានបរិហារកេរ្តិ៍របស់នាង។ នាងចាត់ទុកថា ការសន្ទនារវាងអ្នកទាំងពីរដោយនិយាយដើមរបស់នាង ហើយបែកធ្លាយ ជាសាធារណៈគឺជាការធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន៕