Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខសម្លាប់ ដោយកាត់ក្បាល នៅខេត្តកំពង់ស្ពឺ សង្ស័យរឿងអាបធ្មប់

23-04-2016 10:34

(កំពង់ស្ពឺ)៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ សម្លាប់ដោយកាត់ក្បាល នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។ សាកសពជនរងគ្រោះ ត្រូវបានប្រទះឃើញ ក្នុងចំការស្វាយ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ស្ថិតនៅខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះថា សៅ ស៊ីវ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ ជាកសិកររស់នៅភូមិ ឃុំខាងលើ។

តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច ជនរងគ្រោះខាងលើ បានយកគោទៅចងឱ្យស៊ីស្មៅនៅចំការស្វាយ ខាងលើ (ចំការមិនមានមនុស្សចាំ ម្ចាស់នៅភ្នំពេញ) ត្រូវបានជនមិនស្គាល់មុខ សម្លាប់ដោយកាត់ក្បាលយកទៅបោះចោល បាត់រកមិនឃើញ។

បច្ចុប្បន្ន ដងខ្លួនសាកសព ត្រូវបានក្រុមគ្រួសារយកទៅលំនៅដ្ឋាន សមត្ថកិច្ច និងប្រជាពលរដ្ឋ កំពុងរុករកក្បាលនៅក្នុងព្រៃ និងកំពុងធ្វើការស្រាវជ្រាវរកជនល្មើស៕