Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែធ្នូ៖ បង្ក្រាប២៩ករណី ឃាត់ខ្លួន៧៦នាក់

25-12-2021 18:05

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៩ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី និងជួញដូរ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦,១៦៨ករណី ឃាត់មនុស្ស១៣,៦០៤នាក់ (ស្រី៨០០នាក់)៕