ប្រទេសឡាវ៖ លោក ថុងលួន ស៊ីសួលីត ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី
20-04-2016 11:50
(វៀងច័ន្ទ)៖ លោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) ត្រូវបានរដ្ឋសភាឡាវ បោះឆ្នោតគាំទ្រឲ្យឡើង កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីហើយ សម្រាប់ឆ្នាំ២០១៦ នេះតទៅ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
ការបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មី ឡើងកាន់តំណែងនៅប្រទេសឡាវនេះ គឺបានកើតឡើងបន្ទាប់ពី ការឡើងបោះឆោតគាំទ្រ ប្រធានរដ្ឋសភា និងប្រធានាធិបតីថ្មី កាលពីប៉ុន្មានម៉ោងមុននេះ។ គួរបញ្ជាក់ថា កាលពីចុងខែមីនា និង ដើមខែមេសាកន្លងមកនេះ ប្រទេសវៀតណាមដែលជាប្រទេស ជិតខាងឡាវ ក៏បានធ្វើការផ្លាស់ប្តូរ ប្រធានសភា, ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីថ្មីផងដែរ៕