របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី០៦ ខែធ្នូ ខណ:អប់រំផ្សព្វផ្សាយច្បាប់ ៥៦ទីតាំង
07-12-2021 07:56
(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។ ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៥៦ទីតាំង និងអប់រំតាមគោលដៅចរាចរផ្លូវគោក ១៩៣នាក់ផងដែរ។
នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។
ខាងក្រោមនេះជាសេចក្តីប្រកាស៖