Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម ក្រោមព្រះរាជ​អធិបតីភាព ព្រះ​មហាក្សត្រ បានចាប់​ផ្តើមហើយ

19-04-2016 09:52

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គលើកទី២៧ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចាប់ផ្តើមហើយ នៅម៉ោង៩៖៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នៅព្រះបរមរាជវាំង។

កិច្ចប្រជុំនេះ ត្រូវពិនិត្យ និងអនុម័តលើ របៀបវារៈចំនួន០៦។ ដោយក្នុងនោះមានការតែងតាំង​អនុប្រធានសាលា​ឧទ្ទរណ៍​ចំនួន០២រូប​ផងដែរ តាមសំណើ​ប្រធាន​សាលា​ឧទ្ធរណ៍​ផងដែរ៕