Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងទប់ស្កាត់ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប

30-11-2021 16:44

(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងចម្រុះចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ ចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ។

ក្នុងចុះបេសកម្មពិនិត្យមើលស្ថានភាពជាក់ស្តែង មានថ្នាក់ដឹកនាំលោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកម្លាំងប្រដាប់អាវុធចម្រុះ មន្ត្រីជំនាញ ដើម្បីកសាងឯកសារបណ្ណកម្មសិទ្ធិចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប៕