Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន កើនឡើងដល់១៣នាក់ និងរបួសជាង១០០០នាក់ ព្រមទាំងជម្លៀសជិត៧ម៉ឺននាក់

16-04-2016 09:51

(ជប៉ុន)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុន កើនឡើងដល់១៣នាក់ និងរងរបួសជាង១០០០នាក់ ព្រមទាំងជម្លៀសជិត៧ម៉ឺននាក់ ព្រមទាំងអគារជាច្រើនត្រូវបានដួលរលំ នេះបើយោងតាមសារព័ត៌មាន NHK ចេញផ្សាយ Update នៅមុននេះបន្តិច នាព្រឹកថ្ងៃទី១៦ ខែមេសានេះ។

សូមជំរាបថា ភ្លាមៗក្រោយពីរញ្ជួយដីជប៉ុនបានប្រកាស អំពីការព្រមានរលកយក្សស៊ូណាមី អាចនឹងកើតមាននៅតំបន់ជុំវិញ ក្បែរកន្លែងរញ្ជួយដី។ ប៉ុន្តែក្រោយមកក៏ត្រូវបានប្រកាសដកចេញវិញហើយ។

ក្រុមភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ គ្រោះរញ្ជួយដីនេះមានជំរៅ ៧គីឡូម៉ែត្រ ហើយបានកើតឡើងមួយ ថ្ងៃបន្ទាប់មានគ្រោះរញ្ជួយដីកំរិត ៦.៤រិចទ័រ កាលពីម្សិលមិញនៅទីក្រុងនោះដែរ។

នៅទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុននេះ កាលពី២ថ្ងៃមុននេះក៏បានទទួលរងគ្រោះរញ្ជួយដី ៦.៤រិចទ័រផងដែរ។ បានបណ្តាលឲ្យមនុស្សស្លាប់៩នាក់ និងជាង២៥០នាក់រងរបួស ព្រមទាំងបំផ្លាញផ្ទះជាច្រើនខ្នង ប៉ុន្តែយប់មិញក៏មានករណីរញ្ជួយដីមួយទៀតកំរិត ៧.១រិចទ័រ៕