សម្តេច ហ៊ុន សែន អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, Fresh News TV ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័ន
14-04-2016 07:28
(សៀមរាប)៖ នៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដល់ និងជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីខេត្តសៀមរាបអង្គរ។
Fresh News TV ផ្សាយបន្តផ្ទាល់ទូរទស្សន៍បាយ័ន ពីកម្មវិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ។
សូមជំរាបថា សម្រាប់ថ្ងៃទី១៤ ខែមេសានេះ អង្គរសង្ក្រាន្តមានកម្មវិធីជាច្រើនដូចជាទី១៖ កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត ទី២៖ កម្មវិធីល្បែងប្រជាប្រិយ និងរបាំប្រពៃណី។ ទី៣៖ ពិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ។ ទី៤៖ កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ និងកម្មវិធីជាច្រើនទៀត។
សូមទស្សនាការផ្ទាល់ទាំងស្រុងពីកម្មវិធី បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីទឹកដីខេត្តសៀមរាប៖