Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រដ្ឋសភា បានប្រកាសសម្រេចឲ្យតុលាការដំណើររឿងក្តីរបស់លោក អ៊ុំ សំអាន ដោយបោះឆ្នោត៦៣លើ៦៣សម្លេង

12-04-2016 16:05

(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ នៅម៉ោង៣៖៤៨នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាជុំវិញករណីចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដោយមានការចូលរួមពីសមាជិកសភាចំនួន៦៣រូប បានមួួយស្របក់ ឥឡូវនៅពេលនេះបានប្រកាសសម្រេចឲ្យតុលាការដំណើររឿងក្តីរបស់លោក អ៊ុំ សំអាន ដោយបោះឆ្នោត៦៣លើ៦៣សម្លេង។

ការបោះឆ្នោតសម្រេចនេះគឺទាំង៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា មិនមានបក្សប្រឆាំងចូលរួមនោះទេ។

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង។