Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកណ្ដាល បង្ហាញលេខទូរស័ព្ទឱ្យពលរដ្ឋទាក់ទងជួយអន្តរាគមន៍ និងបានត្រៀមកម្លាំងជិត ១ពាន់នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក រយៈពេល៣ថ្ងៃ

19-11-2021 08:30

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងរយៈពេល៣ថ្ងៃ បានដាក់បង្ហាញលេខទូរស័ព្ទស្នងការ ស្នងការរង កងរាជអាវុធហត្ថ និងយោធាតំបន់ប្រតិបត្តិការសឹករង ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដើម្បីទំនាក់ទំនងសុំអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង។

សម្រាប់ក្នុងពេលរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានត្រៀមកម្លាំងជិត១,០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានា នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងចេញ-ចូលរាជធានីភ្នំពេញ៕