Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធសភា កំណត់យកថ្ងៃទី១២ ខែមេសាស្អែកនេះ បន្តសម័យប្រជុំលើកទី៨ ពិនិត្យ និងពិភាក្សាលើការទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី និងច្បាប់សហជីព

11-04-2016 17:35

(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លទ្ធផលនៃកិច្ចប្រជុំបានកំណត់ យកថ្ងៃអង្គារទី១២ ខែមេសា ឆ្នាំ២០១៦ស្អែកនេះ នៅម៉ោង៨៖០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ លើរបៀបវារៈចំនួន២៖ ទី១-ការប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធសភាថ្មី និងទី២-ពិនិត្យ និងឲ្យយោបល់សេចក្តីព្រាងច្បាប់ ស្តីពីសហជីព៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖