Update: អ្នកស្លាប់ក្នុងហេតុការណ៍ឆេះវិហារឥណ្ឌាបានបន្តកើនឡើងដល់ ១០៦នាក់ ខណៈអ្នករបួសកើនដល់ជាង៥០០នាក់
11-04-2016 10:43
(ឥណ្ឌា)៖ យោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន CNN នៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះនៅវិហារ Paravoor Kollam នៅក្នុងរដ្ឋ Kerala បានកើនឡើងដល់ ១០៦នាក់ ខណៈដែលអ្នករបួសមានច្រើនជាង ៥០០នាក់។
ក្រោយពេលកើតហេតុ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ និងបានប្រកាសថា នឹងផ្ដល់សំណងជាទឹកប្រាក់ចំនួន ៣,០០០ដុល្លារអាមេរិក ដល់ក្រុមគ្រួសារដែលបានស្លាប់ និង៧៥០ដុល្លារអាមេរិកដល់ក្រុមគ្រួសារអ្នករងរបួស។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាន ៣៖៣០នាទីទាបភ្លឺ ជាព្រឹកថ្ងៃនៃការរៀបចំពិធីបុណ្យ Vishu ជាពិធីបុណ្យសាសនាហិណ្ឌូ ដែលតែងតែប្រារព្វធ្វើឡើងនៅក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា៕