Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ មរណភាពរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់នូវឥស្សរជនឆ្នើម១រូបរបស់កម្ពុជា

06-11-2021 17:05

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញដឹកនាំប្រតិភូសមាជិកគណៈទី៧ ទៅគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសល បណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានរៀបចំឡើងនៅគេហដ្ឋាននៃសព នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោក ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារលើទំព័រផ្ទាល់ខ្លួនថា «ការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត គឺជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជាដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា»

ជាមួយគ្នានេះ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះដែរ លោកប្រធានគណៈកម្មការ និងសមាជិក សមាជិកា នៃគណៈកម្មការទី៧ នៃរដ្ឋសភា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕