Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣នាក់, ជាសះស្បើយ៧៨នាក់, ស្លាប់ចំនួន ៦នាក់ (៤នាក់អត់បានចាក់វ៉ាក់សាំង) (Video inside)

06-11-2021 11:40

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៣នាក់, អ្នកជំងឺចំនួន ៧៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់ (ក្នុងនោះ ៤នាក់អត់បានចាក់វ៉ាក់សាំង)។

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៩,០២១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៥,៣៦៧នាក់, ស្លាប់សរុបចំនួន២,៨២៤នាក់៕