បុរសម្នាក់ បើកម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិត នៅសង្កាត់ចោមចៅ
09-04-2016 13:41
(ភ្នំពេញ)៖ បុរសម្នាក់បានបើកម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឱ្យរងរបួសបាក់ដងឆ្អឹងកាំបិតខាងស្ដាំ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចមូលដ្ឋាន ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្រ្គោះលេខ R036 របស់ក្រុម៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថាពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ៕