Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកែប ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារដែលមានអាយុ៥ឆ្នាំ

01-11-2021 11:21

(កែប)៖ រដ្ឋបាលខេត្តកែប ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តកែប បានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៥៖៣០នាទីល្ងាច នៅតាមទីតាំងដែលរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណា ព្យាបាល ត្រូវនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប៖