ប្រធានតុលាការកំពូល និងសមាជិកជាច្រើនរូបទៀត រៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី
08-04-2016 18:13
(ភ្នំពេញ)៖ លោក ឌិត មន្ទី ប្រធានតុលាការកំពូល លោក ជីវ កេង អនុប្រធានតុលាការកំពូល រួមទាំងសមាជិក សមាជិកា ជាច្រើនរូបទៀត បានរៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ នៅតុលាការកំពូល រាជធានីភ្នំពេញ។
ការរៀបចំពិធីសូត្រមន្តនាពេលនេះ គឺធ្វើឡើងដើម្បី អបអរសាទរដល់បុណ្យចូលឆ្នាំថ្មីផង ដើម្បីលើករាសីផង និង ដើម្បីសុំសេចក្តីសុខសប្បាយពីទេវតាឆ្នាំថ្មី នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ក្នុង ពេលឆាប់ៗ ខាងមុខនេះ៕