Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤១លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩១ម៉ឺននាក់ និងជាសះស្បើយជាង ២១៨លាន ៧១ម៉ឺននាក់! (Video inside)

18-10-2021 11:59

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤១, ៤៧៥,៥២៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩១៤,១៤២នាក់ និងជាសះស្បើយឡើងវិញ ២១៨,៧១៨,១៣៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៥,៧៩២,៥៣២នាក់ ស្លាប់ចំនួន ៧៤៤,៥៤៦នាក់ និងជាសះស្បើយចំនួន ៣៥,៣៧៤,៥៩៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ០៨១,០៤៩នាក់ ស្លាប់ចំនួន ៤៥២,៣២១នាក់ និងជាសះស្បើយ ៣៣,៤៣១, ៧១៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៦៤៤,៤៦៤នាក់ ស្លាប់ ៦០៣,៣២៤នាក់ និងជាសះស្បើយ ២០,៧៩៤,៤៩៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖