រដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបជាមួយលោកស្រី អោងសាន ស៊ូជី បានសន្យាដោះស្រាយវិវាទសេដ្ឋកិច្ច
06-04-2016 12:02
(ណៃពិដោ)៖ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី អោងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេសថ្មីរបស់ ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាដោះស្រាយវិវាទសេដ្ឋកិច្ចបន្តិច បន្តួចរវាងប្រទេសទាំងពីរ ប៉ុន្តែមីយ៉ាន់ម៉ានៅតែជម្រុញឲ្យចិន អនុញ្ញាតការ កសាងទំនប់វារីអគ្គិសនី ដែលមានតម្លៃ ៣,៦ពាន់លានដុល្លារនោះឡើងវិញផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា លោក វ៉ាង យី ជាមន្ត្រីជាន់ខ្ពស់មកពីបរទេសដំបូងហើយ ដែលបានមកបំពេញទស្សនកិច្ចនៅរដ្ឋធានី ណៃពិដោ របស់សហភាពមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលថ្មី បានស្បថចូលកាន់តំណែងជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ។ ទស្សនកិច្ចបន្ទាន់របស់តំណាង ប្រទេសចិនរូបនេះ គឺស្ថិតនៅក្នុងគោលដៅរឹតចំណងមិត្តភាព នឹងដោះស្រាយបញ្ហានានាដែល បន្សល់ទុកដោយរដ្ឋាភិបាលចាស់៕