Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា ឆ្លើយប្រាប់លោក ស្រី ចំរើន ថាពុំទទួលបានប្រតិកម្ម ឬការឆ្លើយតបអ្វីសោះពី លោក កឹម សុខា

06-04-2016 10:23

(ភ្នំពេញ)៖ អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានធ្វើលិខិតបំភ្លឺមួយ ជូនលោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិតមួយចំនួន ដោយបញ្ជាក់ថា ខ្លួនមិនបានទទួលប្រតិកម្ម ឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា នោះទេបន្ទាប់ពីបញ្ជូនលិខិត២ច្បាប់ ដើម្បីឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺរឿងអាស្រូវស្នេហា ទៅតាមញត្តិរបស់ក្រុមនិស្សិតកន្លងមក៕