Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៣លាន ១០០ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៦ម៉ឺននាក់ និងជាសះស្បើយជាង ២០៩លាន ៨៣ម៉ឺននាក់! (Video inside)

28-09-2021 11:54

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣៣, ១០០,៩០៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៧៦៩,៨៣៥នាក់ និងជាសះស្បើយឡើងវិញ ២០៩,៨៣៣,៧៣៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៣,៩៤២,៣៣៥នាក់ ស្លាប់ចំនួន ៧០៩,១១៧នាក់ និងជាសះស្បើយចំនួន ៣៣,៣៩៤,៨៣៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៣, ៦៩៣,១៤៨នាក់ ស្លាប់ចំនួន ៤៤៧,៤០៦នាក់ និងជាសះស្បើយ ៣២,៩៤៨,៦៥៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៣៦៦,៣៩៥នាក់ ស្លាប់ ៥៩៤,៧០២នាក់ និងជាសះស្បើយ ២០,៣៦១,១៩១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖