ភ្លៀងធ្លាក់យ៉ាងគំហុកនៅប៉ាគីស្ថាន ឆក់យកជីវិតប្រជាជន ៤៩នាក់
04-04-2016 09:49
(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៤៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឡើងជាទឹកជំនន់ដ៏អាក្រក់នៅតំបន់ Gilgit Baltistan ខេត្ត Kyber Pakhtunkhwa ភាគខាងជើងប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយមុននេះ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦។
ចំពោះតំបន់ក្នុងខេត្តដែលស្ថិតនៅក្បែរទីក្រុងប៉េសាវ៉ា នោះគឺទទួលរងគ្រោះខ្លាំងជាងគេ ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទទួលរងការបំផ្លាញ។ ផ្នែកមួយចំនួននៃខេត្ត Kyber Pakhtunkhwa បានទទួលរងទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ និង លំនៅដ្ឋាន ព្រមទាំងតូបលក់ដូររបស់ប្រជាជនផងដែរ។
នេះវាហេតុការណ៍ដ៏ចម្លែកមួយដែរ នៃភ្លៀងធ្លាក់បង្កជាទឹកជំនន់ដ៏អាក្រក់ ស្របពេលដែលពិភពលោក ទាំងមូលកំពុងតែទទួលរងគ្រោះរាំងស្ងួត មិនធ្លាប់មាននោះ៕