Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សសយក អរគុណដល់ប្រិយមិត្តទាំង៥ម៉ឺននាក់ ដែលបានគាំទ្រ និងចុច «Like» Page របស់ខ្លួន

01-04-2016 00:28

(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះនូវខិតប័ណ្ណអរគុណដល់​ប្រិយមិត្តដែលបានគាំទ្រ និង «Like» Page របស់ខ្លួន រហូតទៅដល់៥ម៉ឺននាក់។

ខិតប័ណ្ណដែលមានការរចនាបថប្លែកភ្នែក លាយឡំនឹង អក្សរធំៗ ថា« អរគុណដល់ប្រិយមិត្តទាំង ៥ម៉ឺននាក់» អមនឹងតួលេខ ៥០K ស្មើនឹង ចំនួន ៥ម៉ឺន បានលេចឡើងនៅលើគណនី Facebook របស់សហភាពសហព័ន្ធ យុវជនកម្ពុជា។

Page Facebookរបស់សសយក រហូតមកដល់ពេលនេះ មានអ្នកគាំទ្រ និង Like ចំនួន ៥០០៤៨នាក់ហើយ។ Page មួយនេះ ជាទូទៅបានបង្ហោះ នូវព័ត៌មានមួយចំនួនដែលទាក់ទងទៅនឹងសកម្មភាពរបស់សហភាព​សហព័ន្ធយុវជនកម្ពុជា ក្នុងការជួយសង្គមជាតិ និងសកម្មភាពសំខាន់ៗមួយចំនួនទៀត។

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា Page Facebook របស់ សហភាពសហព័ន្ធយុវជនកម្ពុជា​ បានផ្សព្វផ្សាយ ព័ត៌មានជាច្រើន ដែលទាក់ទង ទៅនឹង ព្រឹត្តិការណ៍អង្គរសង្រ្កានកាលពីឆ្នាំ២០១៥ មានដូចជា ការបង្ហោះឃ្លាមួយថា « សូមចូលរួមទស្សនា សកម្មភាពខ្លះៗនៃព្រឹត្តិការណ៏អង្គរសង្គ្រាន្តឆ្នាំ ២០១៥។ កុំភ្លេចណា! ព្រឹត្តិការណ៍អង្គរសង្រ្គាន្តឆ្នាំ២០១៦ ពិតជាសប្បាយ! សូមរីករាយទាំងអស់គ្នា»។

នេះគឺជាសារខ្លីៗ ដែលបានបង្ហោះ នៅលើ Page Facebook របស់សហភាពសហព័ន្ធយុវជនកម្ពុជា៕