អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសម្រាប់កសាងខ្លោងទ្វារវិទ្យាល័យច្បារអំពៅ
31-08-2021 21:22
(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ និងក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភនូវថវិកា ចំនួន ៥ពាន់ដុល្លារ ដោយលោកបានចាត់តំណាងនាំយកទៅប្រគល់ជូន លោក ហៀង សុខេង នាយកវិទ្យាល័យច្បារអំពៅដោយផ្ទាល់។
ក្នុងឱកាសនោះផងដែរ លោក ហៀង សុខេង បានអរគុណលោកអភិបាលខេត្តព្រះសីហនុ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តដ៏សប្បុរសធម៌ បានចូលរួមឧបត្ថម្ភជាថវិកា ក្នុងការកសាងខ្លោងទ្វារវិទ្យាល័យច្បារអំពៅ។
សូមជំរាបថា លោក ហៀង សុខេង ក្នុងនាមគណៈគ្រប់គ្រង នៃវិទ្យាល័យច្បារអំពៅ បានអំពាវនាវដល់សាធារណជន ទាំងឡាយ ឱ្យបានជ្រាបថា វិទ្យាល័យ ច្បារអំពៅ កំពុង រៀបចំ កសាងខ្លោងទ្វារថ្មី ដេីម្បី បង្ហាញពី សក្ដានុពល នៃការអប់រំ ក្នុងការជួយលេីកកម្ពស់មជ្ឈដ្ឋាន នៃការសិក្សារៀនសូត្រឱ្យកាន់តែល្អប្រសេីរ និងកែប្រែមុខមាត់ថ្មី របស់វិទ្យាល័យ ក៏ដូចជា ជួយលេីកតម្កេីងកិត្តិយស ព្រមទាំងសម្រស់ នៃវិទ្យាល័យទាំងមូល ផងដែរ៕