Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតរុស្ស៊ីនៅកម្ពុជា ប្រកាសពីការ​ទទួលយក​ពាក្យសុំ​ទិដ្ឋាការ ដែលបាន​បំពេញ​តាម​Online

29-03-2016 17:09

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានប្រកាសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះថា  «ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានជូនដំណឹងមកក្រសួង​ការបរទេសថា​ចាប់ពីថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០១៦ តទៅ ការិយាល័យកុងស៊ុលនៃស្ថានទូត នឹងទទួលយកតែពាក្យសុំទិដ្ឋាការ ដែលបានបំពេញតាម Online  ជាភាសារុស្ស៊ី ឬភាសាអង់គ្លេស និងព្រីនចេញ តាមរយៈគេហទំព័រ http://visa.kdmid.ru តែប៉ុណ្ណោះ»

ការចេញមកប្រកាសនូវព័ត៌មានខាងលើនេះ ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ បានឲ្យដឹង និងបានដាក់ពាក្យសុំទិដ្ឋាការតាមប្រព័ន្ធ Online៕