Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តឧត្តរមានជ័យ បញ្ចប់ការបិទខ្ទប់ «ផ្សារសំរោង» និង «ផ្សារឈូក» ក្នុងក្រុងសំរោង ចាប់ពីថ្ងៃស្អែកតទៅ

20-08-2021 20:34

(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ទីតាំងផ្សារសំរោង» និង «ផ្សារឈូក» ក្នុងសង្កាត់សំរោង នៅសង្កាត់សំរោង ក្រុងសំរោង ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ស្អែកនេះតទៅ។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែសីហានេះ បានបញ្ជាក់ថា៖ «ត្រូវបានបញ្ចប់ការបិទខ្ទប់ទីតាំងចំនួន២កន្លែង ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១តទៅ ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង រួមមាន៖ ផ្សារសំរោង ស្ថិតនៅភូមិសំរោង និងផ្សារឈូក ស្ថិតនៅភូមិឈូក»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖