Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្ត​ព្រះវិហារ ចុះសួរសុខទុក្ខ និងចែក​អំណោយ​ជូនយោធា​នៅទីបញ្ជាការ​ដ្ឋាន​ស្រាល​អង្គ​រក្ស​សម្តេច (ស្រអែម)

28-03-2016 10:56

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងចែកអំណោយជូន កងកម្លាំងប្រដាប់អាវុធនៅទីបញ្ជាការដ្ឋានស្រាលអង្គរក្សសម្តេច (ស្រអែម)។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោ, សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ មេបញ្ជាការកងពលធំលេខ៣ កងពលតូចលេខ ៧,៨,៩,១,១១ និងនាយពលទាហានចំនួន​៨០០នាក់ផងដែរ។

លោកអភិបាលខេត្តបានផ្តល់ថវិកាជូនសរុប ១០៣លានរៀល គោ​២ក្បាល ជ្រូក​៣ក្បាល នំអន្សម​១០០០នំ ស្របៀរ ១៩០​កេស ទឹកក្រូច ១៧០កេស និងផលិតផលដំណាំហូប​ផ្លែ មួយចំនួនទៀត ជូនដល់បញ្ជាការដ្ឋាន១៤ និង​វរៈសេតូចការពារព្រំដែន១៦៕