Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យប់មិញ ការបន្តអនុវត្តបមរាមគោចរ សមត្ថកិច្ចឃាត់យានយន្ត៦២គ្រឿង, ផាកពិន័យនឹងកន្លែង ២០គ្រឿង និងឃាត់ខ្លួនមនុស្ស ៤៨នាក់

14-08-2021 10:23

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ៦២គ្រឿង ក្នុងនោះមានរថយន្តចំនួន ១៥គ្រឿង ធ្វើការផាកពិន័យនឹងកន្លែង បានចំនួន ២០គ្រឿង ឃាត់ខ្លួនមនុស្សចំនួន ៤៨នាក់ និងអប់រំចំនួន១៣៨នាក់។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។

សូមជម្រាបថា បម្រាមគោចរពេលយប់ ដែលអនុវត្តរយៈពេល២សប្តាហ៍កន្លងមកនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តឱ្យអនុវត្តរយៈពេល១សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta៕