BREAKING NEWS: យ៉ាងហោចណាស់ ២៥នាក់ស្លាប់ និងជាង ១០០នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន
27-03-2016 22:12
(ប៉ាគីស្ថាន)៖ យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និង១០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងករណីបំផ្ទុះគ្រាប់បែកនៅខាងក្បែរសួនសាធារណៈមួយស្ថិតនៅក្នុងទីក្រុង Labore ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្ដិច។
សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា អ្នករបួសភាគច្រើនគឺជាស្ត្រី និងក្មេង ចំណែកព័ត៌មានលម្អិតក្រៅពីនេះ នៅមិនទាន់ដឹងច្បាស់នោះទេ៕