Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុគន្ធា អញ្ជើញផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ នៅឃុំថ្កូវ ស្រុកកំពង់ត្របែក

26-03-2016 15:32

(ព្រៃវែង)៖ លោក ជា សុគន្ធា អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយ ឃុំថ្កូវ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជា អធិបតីក្នុងពិធីផ្សព្វផ្សាយ ផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងផ្សព្វផ្សាយសភាពការណ៍ នៃវឌ្ឍនភាពរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំថ្កូវ ដែលមានសមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ចូលរួមចំនួនប្រមាណ៥០០នាក់។

ថ្លែងក្នុងពិធីនោះ លោក ជា សុគន្ធា បានលើកឡើងពីការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិសេសជាងនេះ លោកបានជំរុញឲ្យក្រុមការងារ យកចិត្តទុកដាក់ និងដោះស្រាយទុកលំបាកប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបាន ទាន់ពេលវេលា។

លោកបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្រ និងការរិះគិតគ្រប់ជ្រុងជ្រោយ គឺរួមសុខរួមទុក្ខជាមួយប្រជាជន មិនចេះរត់ចោលប្រជាជន ពេលដែលប្រជាជន កំពុងជួបការលំបាក មិនចេះដើរតែសន្យា (សន្យាខ្យល់) ដូចគណបក្សដទៃទេ៕