Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) ជប់លៀងមុនបុណ្យចូលឆ្នាំថ្មី ជូនកម្មករជាង ១ពាន់នាក់

26-03-2016 19:11

(ភ្នំពេញ)៖ លោក ទ្រី ត្រាយ ប្រធានសមាគមនបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) រួមនិងសមាជិក សមាជិកា បានរៀបចំពិធីជប់  លៀងជូនកម្មករ កម្មការិនីប្រមាណ ១៤០០នាក់ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយរួមគ្នាមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី  ខ្មែរឈានចូលមកដល់។

ពិធីជួបជុំសប្បាយ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ  ពោធិ៍សែនជ័យ។ កម្មករ កម្មការិនី ដែលចូលរួមក្នុងពិធីនេះ អញ្ជើញមកពីរោងចក្រជូរី និង អប្សរា។

ក្រៅពីការស្រស់ស្រូបអាហារ លេងល្បែងកម្សាន្ត ក៏ដូចជាការថតរូបអនុស្សាវរីយ៍ហើយ នៅក្នុងកម្មវិធីនាព្រឹកមិញនេះ ក៏មានការចាប់  រង្វាន់ចំនួន៥០០រង្វាន់ផងដែរ។ កម្មវិធី ដែលរៀបចំឡើងដោយសមាគមនបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) ពេញមួយព្រឹកនេះ  បាននាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងជូនដល់កម្មករ កម្មការិនី មុនពេលពួកគេបែកគ្នាទៅលេងបុណ្យចូលឆ្នាំថ្មីនាពេលឆាប់ៗ ខាងមុខនេះ។

លោក ទ្រី ត្រាយ ប្រធានសមាគមនបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) បានផ្តាំផ្ញើដល់កម្មករ កម្មារិនីទាំងអស់ឲ្យមានការប្រុងប្រ  យ័ត្នខ្ពស់ក្នុងពេលធ្វើដំណើរលេងកម្សាន្តនាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កុំឲ្យជួបគ្រោះថ្នាក់ចរាចរ ដែលបណ្តាលឲ្យរងរបួស ឬ រង គ្រោះថ្នាក់ដល់អាយុជីវិត នាំឲ្យភាពសប្បាយរីករាយក្នុងពេលបុណ្យចូលឆ្នាំថ្មីក្លាយទៅជាទុក្ខសោគវិញនោះ៕