Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តស្វាយរៀង បន្តរកឃើញអ្នកជំងឺកូវីដ ចំនួន៥០នាក់ទៀត ជាសះស្បើយ ៧៣នាក់ និងស្លាប់ ១នាក់

26-07-2021 21:04

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥០នាក់ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងមានអ្នកជាសះស្បើយចំនួន ៧៣នាក់។ ក្នុងថ្ងៃនេះដែរ គឺមានអ្នកស្លាប់០១នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដានេះ ខេត្តស្វាយរៀងបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,៥៧៨នាក់ បានព្យាបាលជាសះស្បើយចំនួន ៣,៧២២នាក់ កំពុងសម្រាកព្យាបាលចំនួន ៧៤៥នាក់ទៀត និងស្លាប់បាត់បង់ជីវិត ៧៨នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង៖