Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលអំណោយជាអង្ករ ១០តោន និងសម្ភារមួយចំនួនពីសប្បុរសជន ដើម្បីបម្រើឱ្យការងារមនុស្សធម៌

26-07-2021 19:00

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាអង្ករចំនួន១០តោន ព្រមទាំងសម្ភារមួយចំនួនទៀត រួមមានភួយ១០០ និងទឹកបរិសុទ្ធចំនួន៥០យួរ ពីសប្បុរសជននៅក្នុងក្រុង ដើម្បីចូលរួមបម្រើឱ្យការងារមនុស្សធម៌ ជាពិសេសនាដំណាកកាលរាតត្បាតជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ពីសប្បុរសជននេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភនាពេលនេះរួមមាន៖

ទី១៖ លោក បោន ចាន់ថា និងលោកស្រី ង៉ោ លាងហេង អង្ករ ១តោន
ទី២៖ លោក កែរ អមតៈ និងលោកស្រី ចាន់ ណារី អង្ករ ១តោន
ទី៣៖ លោក សុីម វុទ្ធី និងលោកស្រី យ៉ាន់ លាភ អង្ករ ១តោន
ទី៤៖ លោក សៀង សុភារ័ត្ន និងលោកស្រី ពេជ្យ ចិន្ដា អង្ករ ១តោន
ទី៥៖ លោក តាំង វណ្ណឌី និងលោកស្រី វ៉ា ស្រីរ័ត្ន អង្ករ ២តោន
ទី៦៖ លោក លឹម ប៊ុនសុង និងលោកស្រី ម៉ៅ គឹមសៀង អង្ករ ២តោន
ទី៧៖ លោក ប៊ុន រិទ្ធីជ័យ និងលោកស្រី ប៊ូ ចាន់នី អង្ករ ២តោន
និងទី៨៖ ក្រុមគ្រួសារ លោក តាំង វ៉ាន់ឌី ភួយចំនួន១០០ និងទឹកពិសារបរិសុទ្ធដប ចំនួន៥០យួរ៕