Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធម្មការ និងសាសនា រៀបចំពិធីសំដែងធម៌ទេសនា ប្រចាំសប្តាហ៍ដើម្បីផ្សារភ្ជាប់សង្គម

22-03-2016 16:58

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា មានពិធីសំដែងធម៌ទេសនា ក្នុងនាទីព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម​ ដែលជាកម្មវិធីប្រចាំសប្តាហ៍តាមកម្មវិធីដែលបានកំណត់ក្រោមវត្តមាន លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ងួន ធួន។

ក្នុងថ្ងៃនេះបានអនុម័តយកបូជា២យ៉ាងគឺ អាមិសបូជា១ និងធម្មបូជា១ និងមានការនិមន្តអញ្ជើញចូលរួមពី៥ស្ថាប័ន សិស្សានុសិស្ស២វិទ្យាល័យ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយ សរុបប្រមាណ ជិត៤០០នាក់។

ក្នុងឱកាសនោះការសំដែងធម៌នាឱកាសនោះ សំដៅលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជន ជំនាន់ក្រោយឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕