Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង ​បញ្ជូនទៅកាន់តុលាការ

21-03-2016 14:05

(បាត់ដំបង)៖ ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនមួយចំនួន ត្រូវកងរាជអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំង​ បានធ្វើការបង្រ្កាប នៅម៉ោង ១៤៖០០នាទី រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦​ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចា ក្រុងបាត់ដំបង ខណៈដែលជនសង្ស័យរូបនេះ កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ក្នុងភូមិសាស្ត្រខាងលើ។

 មន្ត្រីអាវុធហត្ថបានប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ លី គឹមហៀង ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់ កើតហេតុខាងលើ ចំពោះ វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន មានថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា (ហៅថាម៉ាទឹកកក) មានចំនួន៧កូនថង់តូច និងទូរស័ព្ទដៃចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំលាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕