Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨៣លាន ៨៤ម៉ឺននាក់ ស្លាប់ជាង ៣លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ១៦៨លាន ២៧ម៉ឺននាក់! (Video inside)

03-07-2021 09:25

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៣,៨៤៩,១៣៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៩៧៩,៨៧២នាក់ និងជាសះស្បើយឡើងវិញ ១៦៨,២៧៦,៦៤៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៥៨០,១៩៨នាក់ ស្លាប់ចំនួន ៦២១,១៦១នាក់ និងជាសះស្បើយចំនួន ២៩, ០៧២,៨៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០,៥០១,១៨៩នាក់ ស្លាប់ចំនួន ៤០១,០៦៨នាក់ និងជាសះស្បើយ ២៩,៥៩៧, ៧៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨,៦៨៧,៤៦៩នាក់ ស្លាប់ ៥២២,០៦៨នាក់ និងជាសះស្បើយ ១៦,៩៨៩, ៣៥១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖