ជីប ម៉ុង ដាក់ដំណើរការគេហទំព័ររបស់ខ្លួន ដើម្បីផ្តល់ព័ត៌មានផ្លូវការ និងការវិវឌ្ឍថ្មីៗរបស់ក្រុមហ៊ុន
07-06-2021 13:25
(ភ្នំពេញ)៖ ទទួលបានព័ត៌មានផ្លូវការអំពី ជីប ម៉ុង តាមគេហទំព័រ ជីប ម៉ុង ផ្ទាល់ ដែលបានដាក់ដំណើរការគេហទំព័ររបស់ខ្លួន www.chipmong.com ដើម្បីផ្តល់ព័ត៌មានផ្លូវការ និងការវិវឌ្ឍថ្មីៗរបស់ក្រុមហ៊ុន។
គេហទំព័រ ជីប ម៉ុង មានព័ត៌មានសំខាន់ៗដូចជា ប្រវត្តិរបស់ក្រុមហ៊ុន ជីប ម៉ុង, ពាណិជ្ជកម្មរបស់ ជីប ម៉ុង, សកម្មភាពសង្គម, ទស្សនាវដ្តី ជីប ម៉ុង ដែលចេញផ្សាយរៀងរាល់បីខែម្តង, ព័ត៌មានថ្មីៗអំពីក្រុមហ៊ុន និងពាណិជ្ជកម្មនានារបស់ក្រុមហ៊ុន ជីប ម៉ុង។
ក្រៅពីនេះ តាមរយៈគេហទំព័រ ជីប ម៉ុង លោកអ្នកក៏អាចចូលទៅកាន់តំណភ្ជាប់ទៅ កាន់គេហទំព័រការងាររបស់ ជីប ម៉ុង បានផងដែរ៕