Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងបាយសាមគ្គី ជាមួយនិស្សិតកម្ពុជា ប្រមាណ១៣០នាក់ នៅទីក្រុងប៉េកាំង

14-03-2016 18:40

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០១៦នេះ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត ជួបសំណេះសំណាល និងបាយសាមគ្គី ជាមួយប្អូនៗនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅរាជធានីប៉េកាំង​ ប្រមាណជាង១៣០នាក់ បន្ទាប់ពីក្រុមយុវជនគណបក្សកម្ពុជា ថ្នាក់កណ្តាល ដែលដឹកនាំដោយ លោក កែ ប៊ុនខៀង និងលោក ហ៊ុន ម៉ាណែត បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងក្រុមយុវជន គណបក្សកុម្មុយនីស្តចិន ដែលដឹកនាំដោយ លោក Quin Yizhi លេខាទី១ សម្ព័ន្ធយុវជនបក្សកុម្មនីស្តចិន។

ក្នុងឱកាសនោះលោកបណ្ឌិត​ ហ៊ុន ម៉ាណែត ក៏បានដោះស្រាយនូវសំណូមពរមួយចំនួន​ របស់បងប្អូននិស្សិតផងដែរ។

សូមជំរាបថា គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមីនា ឆ្នាំ២០១៦៕