Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបករណីគ្រឿងញៀននៅ Karaoke Pacific Night Taste ចាប់ខ្លួន១៥នាក់

14-03-2016 11:20

(បាត់ដំបង)៖ កម្លាំងនគរបាលជំនាញបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ស ថេត និងមានការឯកភាពពីតំណាង អយ្យការអមសាលាដំបូងខេត្តលោក នួន សាន នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅបន្ទប់៨៨៨៨ និង៩៩៩៩ នៃខារ៉ាអូខេ Pacific Night Taste ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង។

មន្រ្តីនគរបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះថា សម្រាប់ប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀននេះ កម្លាំងនគរបាលបានចាប់ខ្លួន មនុស្សចំនួន១៥នាក់ ក្នុងនោះស្រី៤នាក់ ហើយក្រោយពិនិត្យ ទឹកនោមរួចមក មានសារធាតុញៀន ចំនួន១៣នាក់។ ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំងនេះ កម្លាំងនគរបាលក៏បានដកហូត ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួនផងដែរ ។

នៅពេលនេះ ជនសង្ស័យទាំងនេះ ស្ថិតក្រោមការសកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមច្បាប់ ៕