Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តប៉ៃលិន បិទជាបណ្តោះអាសន្ន ទីតាំងអាជីវកម្មក្រុមហ៊ុនក្រោន ដោយសារពាក់ព័ន្ធនឹងអ្នកកើតកូវីដម្នាក់

31-05-2021 18:58

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃនេះ បានសម្រេចបិទជាបណ្តោះអាសន្ននូវ ទីតាំងអាជីវកម្មក្រុមហ៊ុនក្រោន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចាប់ពីថ្ងៃទី៣១ ខែឧសភានេះ រហូតមានការជូនដំណឹងជាថ្មី។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិនបញ្ជាក់ថា ការបិទទីតាំងខាងលើធ្វើឡើងបន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ១៩ម្នាក់ ឈ្មោះ សារិន លីណា ភេទស្រី អាយុ ២៦ឆ្នាំ ពាក់ព័ន្ធនឹងទីតាំងនេះ៕