Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គង់ វិបុល ផ្ញើលិខិតថ្លែងអំណរគុណសម្តេច សាយ ឈុំ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ និងជូនសារលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម

30-05-2021 18:17

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ និងជូនសារលិខិតរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា នង តាំងអ៉ីម។

សូមជម្រាបថា ឧបាសិកា នង តាំងអ៉ីម ត្រូវជាមាតាបង្កើតរបស់លោក គង់ វិបុល បានទទួលមរណភាព នាថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ៕