Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា ការស្នើណាត់ជួប និងការស្នើកម្មវិធីផ្សេងៗ ត្រូវដាក់សំណើ​តាម​លោក ឈុំ សុជាតិ

12-03-2016 16:28

(ភ្នំពេញ)៖ លោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសតាមសេចក្តីជូនដំណឹង ស្តីពីការស្នើសុំកម្មវិធីការងារផ្សេងៗជាមួយរបស់លោក ត្រូវដាក់សំណើជាមុនជូនលោក ឈុំ សុជាតិ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ទីប្រឹក្សាក្រសួង និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី ដើម្បីសម្រួលចាត់ចែងតាមកាលបរិច្ឆេទ និងពេលវេលាសមស្របជូន ដោយធ្វើការទាក់ទងលេខទូរស័ព្ទ៖ ០១២​ ៨០៣​ ៧៩១។