ខេត្តប៉ៃលិន រកឃើញមនុស្ស២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅស្រុកសាលាក្រៅ
21-05-2021 21:33
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ ទី១៖ ឈ្មោះ ស៊ូ សោភ័ណ ភេទស្រី អាយុ៤១ឆ្នាំ និងទី២៖ ឈ្មោះ ណាត ម៉េងរក្សា ភេទប្រុស អាយុ១៤ឆ្នាំ។ អ្នកទាំងពីរ ត្រូវជាប្រពន្ធ និងកូនរបស់ឈ្មោះ គីម បូនី ដែលវិជ្ជមានជំងឺកូវីដ១៩ នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន៖