Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រគល់សម្ភារបរិក្ខារពេទ្យជូនមន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង

21-05-2021 18:06

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់សម្ភារបរិក្ខារពេទ្យ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង ដែលជាអំណោយរបស់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ តាមរយៈនាយឧត្តមសេនីយ៍ដឹកនាំដោយលោក សៀ សំណាង និងលោកវេជ្ជបណ្ឌិត ម៉ៃខល វេីន័រ (Michael Warner) ក្នុងការកសាងសមិទ្ធផល មនុស្សធម៌ តាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។

សម្ភារបរិក្ខាព្រទ្យដែលផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង រួមមាន៖ បន្ទប់វះកាត់ ចំនួន០២, បន្ទប់សម្រាលកូន ចំនួន០១, ម៉ាស៊ីនបូមអេឡិចត្រូនិច ចំនួន ០២គ្រឿង, ម៉ាស៊ីនវះកាត់អេឡិចត្រូនិច ចំនួន ០២គ្រឿង, ឧបករណ៍ពិនិត្យរោគស្រ្តី ចំនួន ០២គ្រឿង, តុវះកាត់ចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយដង្ហើម និងថ្នាំសន្លប់ ចំនួន ០២គ្រឿង, គ្រែទារកចំនួន ០៤គ្រឿង, អំពូលវះកាត់ចល័ត ចំនួន ០២គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត សរុបជាថវិការចំនួន ៩៥,៩៦០ដុល្លារ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានផ្តល់ជូននូវលិខិតសរសើរ និងវត្ថុអនុស្សាវរីយ៍ជូនដល់ប្រធានសមាគមនិកាយសាសនាចក្រ និងសហការីផងដែរ៕