Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តត្បូងឃ្មុំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ ៦នាក់ទៀត

18-05-2021 17:51

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦នាក់នោះ នៅស្រុកក្រូចឆ្មារ ចំនួន ៤នាក់ និងស្រុកត្បូងឃ្មុំ ចំនួន ១នាក់ និងស្រុកមេមត់ ចំនួន ១នាក់ ជាករណីឆ្លងក្នុងសហគមន៍ និងពីរាជធានីភ្នំពេញ ដែលត្រូវបានរកឃើញ នៅថ្ងៃទី១៧ ខែឧសភា៕

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងទាំង ៦នាក់នោះដែរ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖